
ពិធីសូត្រមន្ត ប្រោះព្រំ នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ដើម្បីទទួលពរជ័យ សិរីសួស្តី និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល កើតមានដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ព្រមទាំងពុកម៉ែបងប្អូន ឲ្យមានសុខភាពល្អ សំណាងល្អ និងសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។